
ការបំផុសគំនិតពីបរិយាកាសដ៏ទាន់សម័យ និងស៊ីវិល័យនៃទីក្រុងប៉ារីសនាដើមសតវត្សទី ២០ Metropole Underground នាំមកនូវភាពលេចធ្លោប្លែកគេមកកាន់ពិភពកម្សាន្តពេលរាត្រីដ៏រស់រវើកក្នុងរាជធានីភ្នំពេញ។ ទីកន្លែងដ៏មានរចនាបថមួយនេះ គឺជាគោលដៅដ៏កំពូលសម្រាប់ការជួបជុំបែបយុវវ័យទាន់សម័យ កម្មវិធីជប់លៀងឯកជន និងការដើរកម្សាន្តនាពេលរាត្រីដែលមិនអាចបំភ្លេចបាន។ រីករាយជាមួយតន្ត្រីបន្តផ្ទាល់ ក្រេបរសជាតិស្រាបៀរដែលផលិតក្នុងស្រុក និងដាក់ខ្លួនអ្នកឱ្យរស់ក្នុងបរិយាកាសដែលរួមបញ្ចូលគ្នារវាងភាពប្រណីត និងថាមពលដ៏រំភើប។
ចាប់ផ្តើមដំណើរផ្សងព្រេងនៃរសជាតិស្រាក្រឡុកជុំវិញពិភពលោក ជាមួយមឺនុយ Passport Cocktail របស់យើង ដែលត្រូវបានបំផុសគំនិតដោយបណ្តាញរថភ្លើងក្រោមដីល្បីៗមកពីប្រទេសចំនួន ៧។ ភេសជ្ជៈនីមួយៗអបអរសាទរនូវរសជាតិ និងវប្បធម៌នៃទីក្រុងលំដាប់ថ្នាក់ពិភពលោក — តាមរយៈការក្រេបរសជាតិម្តងមួយកែវៗ។
ប្រភេទម្ហូប៖ អន្តរជាតិ, បារ (Bar), និងអឺរ៉ុប
របបអាហារ៖ មានជម្រើសអាហារគ្មានជាតិកូឡូតង់ (Gluten-free), ជម្រើសអាហារបួសបែបវីហ្គែន (Vegan), និងជម្រើសអាហារបួសទូទៅ (Vegetarian)
បើកចាប់ពី៖ ថ្ងៃអង្គារ រហូតដល់ ថ្ងៃអាទិត្យ ពីម៉ោង ៨:០០ យប់ ដល់ ម៉ោង ១២:០០ រំលងអាធ្រាត្រ
លេខទូរស័ព្ទ៖ 023 231 234
អ៊ីមែល៖ phnompenh.regency@hyatt.com
ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh), ជាន់ក្រោមដីទី ១ (Basement 1)
ផែនទី និងចំណតរថយន្ត៖ សូមចូលទៅកាន់ទំព័រ ចំណតរថយន្ត និងមធ្យោបាយធ្វើដំណើរ (Parking & Transportation) សម្រាប់ព័ត៌មានលម្អិត។
ការស្លៀកពាក់៖ បែប (Smart Casual)

Metropole Underground សូមអញ្ជើញលោកអ្នកមកចូលរួមក្នុងដំណើរនៃរសជាតិស្រាក្រឡុកជុំវិញពិភពលោក ដែលត្រូវបានបំផុសគំនិតដោយភាពរស់រវើកនៃទីក្រុងធំៗជុំវិញសកលលោក។ ភេសជ្ជៈនីមួយៗប្រៀបដូចជា «ត្រាចំណារលើលិខិតឆ្លងដែន» ពីបណ្តាញរថភ្លើងក្រោមដីដ៏ល្បីល្បាញក្នុងប្រទេសចំនួន ៧ ដើម្បីអបអរសាទរនូវរសជាតិវប្បធម៌ដ៏វិសេសវិសាល និងដង្ហើមនៃជីវិតក្នុងទីក្រុងដែលស្ថិតនៅក្រោមដីនៃទីក្រុងនីមួយៗ។ ចាប់ពីចង្វាក់ជីវិតនៃទីក្រុងញូវយ៉ក រហូតដល់ភាពរ៉ូមែនទិកនៃទីក្រុងប៉ារីស ស្រាក្រឡុកគ្រប់កែវសុទ្ធតែរៀបរាប់ពីដំណើររឿងនៃស្មារតីរថភ្លើងក្រោមដីរបស់ខ្លួន — អមដោយការផ្តល់ជូននូវមឺនុយដែលរចនាឡើងជាទម្រង់លិខិតឆ្លងដែនសម្រាប់លោកអ្នកសន្សំទុកជាអនុស្សាវរីយ៍ និងជាមគ្គុទ្ទេសក៍ក្នុងការធ្វើដំណើរដ៏អស្ចារ្យនេះ។ ក្រេបរសជាតិ បោះត្រា និងស្វែងយល់ពីពិភពលោកដោយមិនចាំបាច់ងើបចេញពីកៅអីរបស់លោកអ្នក។

មឺនុយរបស់យើងមានបង្ហាញជូននូវជម្រើសយ៉ាងសម្រិតសម្រាំងនៃមុខម្ហូបបែប Bar Classics, សាច់ស្តេកលំដាប់ខ្ពស់ (Premium Steaks) និងឆ្អឹងជំនីជៀមដ៏ទន់ល្មើយ អមដោយអាហារសម្រន់ និងអាហារក្លែមជាច្រើនមុខ ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្នា។ មិនថាដកលោកអ្នកចង់ទទួលទានអាហារចម្បងដែលឆ្ងាញ់ឆ្អែតពិសារ ឬអាហារសម្រន់ស្រាលៗជាមួយមិត្តភក្តិឡើយ រាល់មុខម្ហូបនីមួយៗត្រូវបានចម្អិនយ៉ាងផ្ចិតផ្ចង់ ដើម្បីឱ្យត្រូវគ្នាយ៉ាងឥតខ្ចោះជាមួយភេសជ្ជៈប្រចាំហាង និងបរិយាកាសដ៏រស់រវើករបស់យើង។

ធ្វើឱ្យការអបអរសាទរនាពេលខាងមុខរបស់លោកអ្នក ក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាននៅ Metropole Underground។ ទោះបីជាលោកអ្នកកំពុងគ្រោងរៀបចំការជួបជុំលក្ខណៈស្និទ្ធស្នាល កម្មវិធីខួបកំណើតដ៏រីករាយ កម្មវិធីក្រុមហ៊ុន ឬសូម្បីតែកម្មវិធីបង្ហាញម៉ូដ សាលមហោស្រពដ៏ទំនើបរបស់យើង គឺជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ឱកាសទាំងអស់។
ជាមួយនឹងជម្រើសទីធ្លាដ៏សម្បូរបែប និងសេវាកម្មដ៏យកចិត្តទុកដាក់ ក្រុមការងាររៀបចំកម្មវិធីជំនាញរបស់យើង នឹងរចនាបទពិសោធន៍មួយដែលស្របទៅតាមការចង់បានរបស់លោកអ្នកបំផុត។ សូមឱ្យយើងជួយផ្លាស់ប្តូរកម្មវិធីរបស់លោកអ្នក ឱ្យទៅជាបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ទាក់ទងមកយើងនៅថ្ងៃនេះ ដើម្បីចាប់ផ្តើមរៀបចំផែនការ។