
ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិត និងបរិក្ខារទំនើបៗ កន្លែងពហុមុខងារ និងមានភាពបត់បែនចំនួនប្រាំបួនកន្លែងរបស់យើង គឺល្អឥតខ្ចោះសម្រាប់ការប្រជុំអាជីវកម្ម ឬការជួបជុំទំនាក់ទំនងសង្គមរបស់អ្នក។ ទីធ្លាព្រឹត្តិការណ៍ 1,400 ម៉ែត្រការ៉េរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់នូវការតភ្ជាប់ដោយរលូន និងឧបករណ៍សោតទស្សន៍ចុងក្រោយបំផុត ដែលស័ក្តិសមសម្រាប់ពិធីទាំងឡាយ។
6 លទ្ធផល
90 ម៉ែត្រការ៉េ
ចំនួន
15 ភ្ញៀវ
ស្ថិតនៅជាន់ទី ២ បន្ទប់ Broadcast Lounge គឺជាបន្ទប់ភាពឯកជន និងប្រណីត ស័ក្តិសមយ៉ាងល្អសម្រាប់ការទទួលភ្ញៀវកិត្តិយស និងភ្ញៀវលំដាប់ខ្ពស់ ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ បន្ទប់នេះជាជម្រើសដ៏ឧត្តមសម្រាប់កម្មវិធីលំដាប់ខ្ពស់ និងការជួបជុំថ្នាក់ដឹកនាំសំខាន់ៗ។
256 ម៉ែត្រការ៉េ
ចំនួន
60 ភ្ញៀវ
ស្ថិតនៅជាន់ទី ១០ បន្ទប់រេស៊ីដិន ដ៏ប្រណីតនិងវិសេសវិសាលដែលផ្តល់ជូននូវជម្រើសទាំងខាងក្នុង និងខាងក្រៅ ជាមួយទិដ្ឋភាពដ៏អស្ចារ្យនៃព្រះបរមរាជវាំង និងដងទន្លេមេគង្គ។ រេស៊ីដិន នៅជាន់ទី ១០ ស័ក្តិសមសម្រាប់រៀបចំកម្មវិធីចម្រុះគ្រប់ប្រភេទ និងទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។ ខាងក្នុង (Indoor) អាចទទួលភ្ញៀវបាន ៦០ នាក់ ខណៈដែលខាងក្រៅ (Outdoor) ទទួលភ្ញៀវបានរហូតដល់ ១០០ នាក់។
ចំនួន
200 ភ្ញៀវ
បន្ទប់ប្រជុំពហុមុខងារមានទាំងអស់ចំនួន ៩ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការកម្មវិធីជាច្រើនប្រភេទ និងអាចទទួលភ្ញៀវបានរហូតដល់ ២០០ នាក់ ចាប់ពីការប្រជុំអាជីវកម្ម សិក្ខាសាលា រហូតដល់ការជួបជុំបែបសង្គម។ បន្ទប់ប្រជុំភាគច្រើនត្រូវបានបំភ្លឺដោយពន្លឺថ្ងៃធម្មជាតិ បង្កើតបាននូវបរិយាកាសភ្លឺថ្លា ស្រស់ស្រាយ។ បន្ទប់នីមួយៗត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអូឌីយ៉ូ‑វីដេអូ ដ៏ទំនើប និងអាចភ្ជាប់បានយ៉ាងងាយស្រួលតាមរយៈខ្សែ HDMI ដើម្បីធានាបាននូវបទបង្ហាញ និងការទំនាក់ទំនងប្រកបដោយភាពរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។
144 ម៉ែត្រការ៉េ
ចំនួន
120 ភ្ញៀវ
ទទួលយកបទពិសោធន៍ដ៏ប្រណីតនៅ The PoolHouse។ ស្ថិតនៅជាន់ទី ៣ ទីធ្លាសម្រាប់រៀបចំកម្មវិធីរបស់យើង ផ្តល់ជូននូវពន្លឺថ្ងៃធម្មជាតិ និងទិដ្ឋភាពអាងហែលទឹកដ៏ស្រស់ស្អាត បង្កើតបាននូវបរិយាកាសភ្លឺថ្លា និងទាក់ទាញ។ The PoolHouse អាចទទួលភ្ញៀវបានរហូតដល់ ១២០ នាក់ ដែលស័ក្តិសមយ៉ាងល្អសម្រាប់កម្មវិធីពេលល្ងាច ការទទួលទានភេសជ្ជៈបែប Cocktail ការទទួលទានអាហារបែបឯកជន និងការប្រជុំផ្សេងៗ។ មិនថាជាកម្មវិធីក្រុមហ៊ុន ឬការជួបជុំបែបសង្គម The PoolHouse ផ្តល់នូវបរិយាកាសដ៏ទាន់សម័យ ស្និទ្ធស្នាល សម្រាប់គ្រប់ឱកាសទាំងអស់។
459 ម៉ែត្រការ៉េ
ចំនួន
450 ភ្ញៀវ
សាលប្រជុំ រីជិនស៊ី ធំទូលាយ និងប្រណីតបំផុតដែលអាចទទួលភ្ញៀវបានរហូតដល់ ៤៥០ នាក់ ស័ក្តិសមយ៉ាងល្អសម្រាប់ការប្រជុំ និងកម្មវិធីចម្រុះគ្រប់ប្រភេទ។ សាលនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអូឌីយ៉ូ‑វីដេអូដ៏ទំនើបចុងក្រោយ រួមទាំងអេក្រង់ LED ពណ៌ពេញកម្រិតច្បាស់ (Full‑Color) ទំហំ ៩.៥ ម៉ែត្រ x ៤ ម៉ែត្រ ដែលជួយបង្កើនភាពទាក់ទាញ និងឥទ្ធិពលដល់ការធ្វើបទបង្ហាញ ការបញ្ចាំងរូបភាព និងកម្មវិធីពិសេសៗរបស់លោកអ្នក។ ជាពិសេស សាលប្រជុំ រីជិនស៊ី អាចបែងចែកបានទៅជា ៣ ផ្នែកដាច់ដោយឡែក (ផ្នែក A, B និង C) ដែលផ្តល់នូវភាពបត់បែនខ្ពស់ និងអនុញ្ញាតឱ្យលោកអ្នករៀបចំកម្មវិធីបានសមស្របទៅតាមតម្រូវការជាក់លាក់នៃកម្មវិធីនីមួយៗ។
ចំនួន
100 ភ្ញៀវ
រៀបចំព្រឹត្តិការណ៍បន្ទាប់របស់អ្នកនៅទីតាំងដែលអ្នកពេញចិត្ត ឬរៀបចំព្រឹត្តិការណ៍បន្ទាប់របស់អ្នកនៅសារមន្ទីរជាតិកម្ពុជា ដែលជាទីតាំងដ៏មានឯកលក្ខណៈ និងសម្បូរទៅដោយមរតកវប្បធម៌ ជាមួយសេវាកម្មរៀបចំកម្មពិធី និងសេវារៀបចំម្ហូបអាហារ ពីសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ដោយរួមបញ្ចូលភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌រាជធានីភ្នំពេញជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងប្រកបដោយការយកចិត្តទុកដាក់របស់ Hyatt ទីតាំងដ៏ពិសេសនេះផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ពិធីទទួលភ្ញៀវអាជីវកម្ម កម្មវិធីបង្កើតបណ្តាញទំនាក់ទំនង ពិធីជប់លៀង និងការប្រារព្ធពិធីឯកជនផ្សេងៗ។ រាល់ កម្មវិធីទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយក្រុមការងារជំនាញរបស់យើង និង ក្រោមការដឹកនាំរបស់មេចុងភៅ របស់ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ។ មុខម្ហូបនីមួយៗត្រូវបានច្នៃប្រឌិតឡើងដោយផ្ដោតលើគុណភាព និង រសជាតិដ៏ល្អឯក ជាមួយគ្រឿងផ្សំស្រស់ដែលជ្រើសរើសពីប្រភពក្នុងស្រុក។ យើងខ្ញុំសូមអញ្ជើញភ្ញៀវកិត្តិយសមកទទួលយក បទពិសោធន៍ដ៏មានន័យ វប្បធម៌ជាប្រភពនៃការបំផុសគំនិត ការបង្កើនទំនាក់ទំនង និងរាល់ការជួបជុំក្លាយជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ។

ចាប់ផ្តើមរៀបចំផែនការកម្មវិធីរបស់លោកអ្នកជាមួយយើង។ ទំនាក់ទំនងព័ត៌មានបន្ថែម ឬដើម្បីណាត់ជួបពិភាក្សា។
