
Market Café Restaurant & Lounge គឺជាភោជនីយដ្ឋានទទួលទានអាហារពេញមួយថ្ងៃជាមួយនឹងពន្លឺថ្ងៃធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ដោយបម្រើជម្រើសនៃអាហារអន្តរជាតិ និងអាស៊ី រួមទាំងជម្រើសអាហារតាមម៉ឺនុយ នំដុតថ្មីៗ តែពេលរសៀល និងជម្រើសអាហារដែលធ្វើឱ្យមានសុកភាពល្អ។
ចន្ទ – អាទិត្យ
អាហារថ្ងៃត្រង់ម៉ោង 12:00នាទីថ្ងៃត្រង់ រហូតដល់ 3:30នាទីរសៀល
អាហារពេលល្ងាចម៉ោង 6:00នាទីល្ងាច រហូតដល់ 10:00នាទីយប់
ច័ន្ទ រហូតដល់ សុក្រ អាហារពេលព្រឹក ម៉ោង 6:00នាទីព្រឹក រហូតដល់ 10:00 ព្រឹក
អាហារពេលព្រឹកចុងសប្តាហ៍ម៉ោង 6:30 រហូតដល់ 10:30 ព្រឹក
អ៊ីមែល៖ marketcafe.pnhrp@hyatt.com
ទីតាំង៖ Hyatt Regency Phnom Penh ជាន់ទី 1
ការស្លៀកពាក់៖ សំលៀកបំពាក់ធម្មតា
ដោយមានការតុបតែងយ៉ាងប្រណិតនៃអគារបែបសម័យអាណានិគម និងផ្ទះបាយចំហដ៏អស្ចារ្យដែលដាស់អារម្មណ៍របស់អ្នក ហើយភ្ញៀវអាចទទួលទានអាហារពេលព្រឹកប្រកបដោយថាមពល។ ដោយមានពន្លឺថ្ងៃធម្មជាតិ និងបរិយាកាសប្រកបដោយផាសុកភាព សូមរីករាយជាមួយនឹងគ្រឿងផ្សំថ្មីៗបំផុត និងផលិតផលគុណភាពខ្ពស់ដែលមកពីផ្ទះបាយរបស់យើង។
ចន្ទ – សុក្រ អាហារពេលព្រឹក៖ ម៉ោង 6:00 ព្រឹក – 10:00 ព្រឹក
ថ្ងៃចុងសប្ដាហ៍ អាហារពេលព្រឹក៖ ម៉ោង 6:30 ព្រឹក – 10:30 ព្រឹក
មឺនុយ


នៅក្នុងកន្លែងដ៏អស្ចារ្យ និងទំនើបទាន់សម័យ ធ្វើឱ្យរសជាតិអាហាររបស់អ្នកមានឱជារសឈ្ងុយឆ្ងាញ់ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកស្រស់ៗ និងប្រកបដោយនិរន្តរភាព អាហារអន្តរជាតិ ឬក្នុងតំបន់ដែលធានាថានឹងភ្ញាក់ផ្អើល។ រាល់ការទទួលទានម្ដងៗគឺពោរពេញទៅដោយភាពភ្ញាក់ផ្អើល។
អាហារថ្ងៃត្រង់៖ រៀងរាល់ថ្ងៃ ម៉ោង 12:00 ថ្ងៃត្រង់ – 3:30 រសៀល
អាហារពេលល្ងាច៖ រៀងរាល់ថ្ងៃ ម៉ោង 6:00 ល្ងាច – 10:00 យប់
មឺនុយ

Market Café Restaurant & Lounge មានមោទនភាពក្នុងការបង្ហាញពី “តែពេលរសៀលបែបប្រពៃណី” ដោយប្រើការបំផុសគំនិតពីផ្ទះវីឡាប្រអប់របស់សម្ដេចរាជបុត្រី នរោត្តម បុប្ផាទេវី។ យើងបានបង្កើតដំណើរការធ្វើម្ហូបដែលបំផុសគំនិតតាមរយៈវគ្គលំហែរចំនួនបី ដែលវគ្គនីមួយៗត្រូវបានផ្គួបជាមួយតែដ៏ពិសេស។ អ្នកមានជម្រើសក្នុងការគួបផ្សំជាមួយនឹងស្រាសំប៉ាញមួយដប។
តម្លៃ
$27++ សម្រាប់មនុស្សម្នាក់ជាមួយជម្រើសតែបុរាណ
$88++ សម្រាប់មនុស្សម្នាក់ជាមួយនឹងជម្រើសស្រាសំប៉ាញ

សូមអញ្ជើញមកទទួលទានប៊ូហ្វេអាហារសមុទ្រដ៏ល្អបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ រីករាយជាមួយអាហារសមុទ្រស្រស់ៗ សាច់អាំងស្តេក ព្រមទាំងមុខម្ហូបពិសេសៗបែបអាស៊ី និងអឺរ៉ុបជាច្រើនមុខទៀត។ ប៊ូហ្វេអាហារពេលល្ងាចថ្ងៃសុក្រ៖ ម៉ោង ៦:០០ ល្ងាច – ម៉ោង ៩:០០ យប់។ ប៊ូហ្វេអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ៖ ម៉ោង ១២:០០ ថ្ងៃត្រង់ – ម៉ោង ៣:០០ រសៀល។ ព្រមទាំងមានសកម្មភាពកម្សាន្តពិសេសៗសម្រាប់កុមារដូចជា៖ ហ្វាន់ឌឺលែន (Funderland) ការគូររូបលើមុខ និងត្លុកធ្វើប៉េងប៉ោង។
លោក Nicola van Heemsbergen មកពីប្រទេសបែលហ្ស៊ិកនាំមកនូវបទពិសោធន៍ធ្វើម្ហូបដ៏សម្បូរបែបដែលប្រមូលបាននៅសណ្ឋាគារ និងភោជនីយដ្ឋានល្អបំផុតមួយចំនួនរបស់ពិភពលោក សម្រាប់តួនាទីរបស់គាត់ជាមេចុងភៅថ្មីនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
លោក Van Heemsbergen មានបទពិសោធចុងភៅអាជីពជិត 30 ឆ្នាំមកហើយ ចាប់តាំងគាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលនៅ t’Fornius ដែលជាកន្លែងលំដាប់ផ្កាយ Michelin នៅទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក ដែលត្រូវបានវាយតម្លៃថាជាភោជនីយដ្ឋានដ៏ល្អបំផុតមួយរបស់ប្រទេស។ ហើយគាត់មិនបានស្តាយក្រោយទេចាប់តាំងពីឆ្នាំដំបូងទាំងនោះមក — ដោយចាប់ផ្តើមលើវិថីដ៏វែងឆ្ងាយសម្រាប់ផ្នែកធ្វើម្ហូបក្នុងនាមជាមេចុងភៅដែលបាននាំគាត់ទៅកាន់ទីតាំងដ៏អស្ចារ្យនៅជុំវិញពិភពលោក។
លោក Van Heemsbergen នឹងគ្រប់គ្រងប្រតិបត្តិការកន្លែងអាហារ និងភេសជ្ជៈទាំងប្រាំ រួមទាំងកន្លែងទទួលទានអាហារសំខាន់ពីររបស់សណ្ឋាគារគឺ FiveFive Rooftop Restaurant & Bar and Market Café Restaurant & Lounge ដោយរក្សាការប្តេជ្ញាចិត្តរបស់ Hyatt ក្នុងការស្វែងរកផលិតផលដែលមាននិរន្តរភាព និងតាមរដូវកាលបំផុតពីប្រទេសកម្ពុជា ដោយធ្វើការជាមួយកសិករ អ្នកដាំដុះ និងអ្នកចែកចាយក្នុងស្រុក។


FiveFive Rooftop Restaurant & Bar ដែលជាកន្លែងសំខាន់របស់សណ្ឋាគារនៅជាន់ទី 14 គឺជាកន្លែងដ៏ស្រស់បំព្រង និងសហសម័យដែលបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃទន្លេមេគង្គ និងព្រះបរមរាជវាំង។ រីករាយនឹងតន្ត្រីរបស់ DJ នាពេលរាត្រីរបស់យើង កន្លែងកម្សាន្តបែបសង្គមនេះផ្តល់នូវគំនិតនៃការទទួលទានអាហាររួមគ្នា រួមទាំងអាហារសមុទ្រស្រស់ៗប្រកបដោយនិរន្តរភាព សាច់ពិសេស និងស្រាក្រឡុកដ៏ទាន់សម័យសម្រាប់បរិយាកាសសម្រាកលំហែកាយ។

បំផុសគំនិតដោយរបៀបរស់នៅក្នុងទីក្រុងដែលមានលក្ខណៈចម្រុះ រចនាបថល្អឯកនៃសតវត្សទីម្ភៃ គឺជាកន្លែងដ៏ទាន់សម័យសម្រាប់ការបង្កើតទំនាក់ទំនងសង្គម និងបន្ធូរអារម្មណ៍តាមរយៈភេសជ្ជៈ។ ត្រូវគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងការកម្សាន្តផ្ទាល់នាពេលរាត្រី Metropole Underground ដែលមានបង្ហាញស្រាបៀរក្នុងស្រុក និងស្រាពិសេសៗ។