ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូននូវភោជនីយ៍អាហារដ៏អស្ចារ្យមួយនៅចំកណ្តាលរាជធានី។ ជាមួយនឹងបារ និងភោជនីយដ្ឋានប្រណិតៗ សណ្ឋាគាររបស់យើងបង្ហាញនូវមុខម្ហូបក្នុងស្រុក និងអន្តរជាតិជាច្រើនមុខ រួមទាំងស្រាក្រឡុកតាមតម្រូវការ និងទាន់សម័យ—ដែលទាំងអស់នេះមាននៅក្នុងបរិយាកាសដ៏រស់រវើក។ សូមអញ្ជើញមកភោជនីយដ្ឋាន FiveFive Rooftop Bar & Lounge របស់យើង ហើយមើលទេសភាពដ៏ស្រស់ស្អាតបំផុតនៃព្រះបរមរាជវាំង និងទន្លេមេគង្គក្នុងរាជធានី។
គំនិតដ៏ទាក់ទាញពេញមួយថ្ងៃ ជាមួយនឹងពន្លឺថ្ងៃធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ជម្រើសនៃបទពិសោធន៍ទទួលទានអាហារ រួមទាំងអាហារប៊ូហ្វេ អាហារពេលព្រឹក នំដុត និងនំខេកថ្មីៗ តែពេលរសៀល និងជម្រើសអាហារកុម៉្មង់តាមមឺនុយ។
FiveFive Rooftop Restaurant & Bar ដែលជាភោជនីយដ្ឋានប្រណិតនៅជាន់ទី 14 គឺជាកន្លែងដ៏ស្រស់បំព្រង និងសហសម័យដែលបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃទន្លេមេគង្គ និងព្រះបរមរាជវាំង។ រីករាយនឹងតន្ត្រីរបស់ DJ នាពេលរាត្រីរបស់យើង កន្លែងកម្សាន្តបែបសង្គមនេះផ្តល់នូវគំនិតនៃការទទួលទានអាហាររួមគ្នា រួមទាំងអាហារសមុទ្រស្រស់ៗប្រកបដោយនិរន្តរភាព សាច់ពិសេស និងស្រាក្រឡុកដ៏ទាន់សម័យសម្រាប់បរិយាកាសសម្រាកលំហែកាយ។
បំផុសគំនិតដោយរបៀបរស់នៅក្នុងទីក្រុងដែលមានលក្ខណៈចម្រុះ រចនាបថល្អឯកនៃសតវត្សទីម្ភៃ គឺជាកន្លែងដ៏ទាន់សម័យសម្រាប់ការបង្កើតទំនាក់ទំនងសង្គម និងបន្ធូរអារម្មណ៍តាមរយៈភេសជ្ជៈ។ ត្រូវគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងការកម្សាន្តផ្ទាល់នាពេលរាត្រី Metropole Underground ដែលមានបង្ហាញស្រាបៀរក្នុងស្រុក និងស្រាពិសេសៗ។
ទទួលយកបទពិសោធន៍ក្នុងការផ្សងព្រេងជុំវិញពិភពលោក។ ឆ្លូះបញ្ជាំងពីភាពឆើតឆាយនៃវប្បធម៌របស់ប្រទេសបារាំងរហូតដល់រសជាតិបែបជប៉ុន រសជាតិនៃប្រទេសម៉ិកស៊ិកូ ដល់ភាពបុរាណរបស់ប្រទេសអាមេរិក ជាមួយនឹងភាពក្លាហានរបស់ចក្រភពអង់គ្លេស រសជាតិដ័ស្រទន់របស់កាណាដា និងរសជាតិបែបអាឡឺម៉ង់។
ហ្វុងឌូឈីស គឺជាម្ហូបប្រពៃណីមួយរបស់ប្រទេសស្វ៊ីស ដែលចាប់ផ្តើមពេញនិយមនៅសតវត្សទី១៨។ នៅរដូវរងាដ៏ត្រជាក់ គ្រួសារដែលរស់នៅតំបន់ភ្នំបានយកឈីសដែលនៅសល់មករំលាយជាមួយស្រាទំពាំងបាយជូរ ហើយទទួលទានជាមួយនំប៉័ង។ សព្វថ្ងៃនេះ មនុស្សនិយមទទួលទានហ្វុងឌូ ដោយជ្រលក់នំប៉័ង ដំឡូង បន្លែ ឬសាច់ទៅក្នុងឆ្នាំងឈីសក្តៅដែលបានរំលាយ។ របៀបទទួលទានបែបនេះធ្វើឱ្យពេលវេលានៃការញ៉ាំអាហារកាន់តែសប្បាយរីករាយ មានភាពស្និទ្ធស្នាល និងអាចចូលរួមជាមួយគ្នាបាន។ ការទទួលទានអាហារបែបចែករំលែកនេះ មានភាពស្រដៀងគ្នានឹងវប្បធម៌ខ្មែរ ដែលក្រុមគ្រួសារ និងមិត្តភក្តិតែងតែជួបជុំគ្នាជុំវិញអាហាររួម ដូចជា ស៊ុបឆ្នាំងភ្លើង សាច់អាំង និងអាហារជាច្រើនមុខសម្រាប់ចែករំលែក ក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់សម្រាកផ្សេងៗ។ ដូចគ្នានឹងទំនៀមទម្លាប់នៃការទទួលទានអាហាររបស់ខ្មែរ ដែលផ្តោតលើការជួបជុំ ការសន្ទនា និងការចែករំលែកម្ហូបអាហារនៅលើតុ ហ្វុងឌូឈីសក៏បង្កើតបរិយាកាសដ៏កក់ក្តៅដូចគ្នា។ មនុស្សគ្រប់គ្នាអាចទទួលទានយ៉ាងសន្សឹមៗ សើចសប្បាយជាមួយគ្នា និងរីករាយនឹងបទពិសោធន៍នៃការជួបជុំ មិនចាញ់រសជាតិអាហារនោះឡើយ។
សូមអញ្ជើញមកទទួលទានប៊ូហ្វេអាហារសមុទ្រដ៏ល្អបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ រីករាយជាមួយអាហារសមុទ្រស្រស់ៗ សាច់អាំងស្តេក ព្រមទាំងមុខម្ហូបពិសេសៗបែបអាស៊ី និងអឺរ៉ុបជាច្រើនមុខទៀត។ ប៊ូហ្វេអាហារពេលល្ងាចថ្ងៃសុក្រ នឹងថ្ងៃសៅរ៍៖ ម៉ោង ៦:០០ ល្ងាច – ម៉ោង ៩:០០ យប់។ ប៊ូហ្វេអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ៖ ម៉ោង ១២:០០ ថ្ងៃត្រង់ – ម៉ោង ៣:០០ រសៀល។ ព្រមទាំងមានសកម្មភាពកម្សាន្តពិសេសៗសម្រាប់កុមារដូចជា៖ ហ្វាន់ឌឺលែន (Funderland) ការគូររូបលើមុខ និងត្លុកធ្វើប៉េងប៉ោង។
ប្រាំប្រភេទនៃស្រាក្រឡុកបែបបុរាណជាមួយនឹងភាពទាន់សម័យពីជម្រើស Classic, Local, Elevated, និង Mocktail ដែលបានរៀបចំយ៉ាងល្អឥតខ្ចោះជាមួយនឹងអាហារសម្រន់បែប Inspired bar ។ ម៉ឺនុយស្រាក្រឡុកពិសេសរបស់យើងត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍រីករាយ និងលេងសើច ក៏ដូចជាការចូលរួម និងកម្សាន្តដល់ភ្ញៀវ។ អ្នកជំនាញខាងការលាយស្រា និងអ្នកជំនាញខាងធ្វើម្ហូបដ៏មានទេពកោសល្យ បានបង្កើតបទពិសោធន៍ដ៏សម្បូរបែបដែលបង្កើតនូវអនុស្សាវរីយ៍ស្ថិតស្ថេរនៃទីក្រុងដ៏រីករាយនេះ។
Market Café Restaurant & Lounge មានមោទនភាពក្នុងការបង្ហាញពី “តែពេលរសៀលបែបប្រពៃណី” ដោយប្រើការបំផុសគំនិតពីផ្ទះវីឡាប្រអប់របស់សម្ដេចរាជបុត្រី នរោត្តម បុប្ផាទេវី។ យើងបានបង្កើតដំណើរការធ្វើម្ហូបដែលបំផុសគំនិតតាមរយៈវគ្គលំហែរចំនួនបី ដែលវគ្គនីមួយៗត្រូវបានផ្គួបជាមួយតែដ៏ពិសេស។ អ្នកមានជម្រើសក្នុងការគួបផ្សំជាមួយនឹងស្រាសំប៉ាញមួយដប។
ស្វែងរកភាពស្រស់ស្រាយជាមួយ Iced Matcha Latte។ ផលិតពីម្សៅម៉ាត់ឆាជប៉ុនគុណភាពខ្ពស់ លាយជាមួយទឹកដោះគោត្រជាក់ក្នុងសមាមាត្រដ៏ល្អឥតខ្ចោះ ផ្តល់នូវរសជាតិទន់រលោង បែបក្រែមី និងភាពផ្អែមស្រាលៗ អមដោយក្លិនឈ្ងុយបែបធម្មជាតិរបស់ម៉ាត់ឆា។ ស្រស់ស្រាយ មានតុល្យភាព និងពេញចិត្តគ្រប់ពេលភ្លក់—ជាជម្រើសដ៏ល្អសម្រាប់អ្នកនៅគ្រប់ពេលវេលានៃថ្ងៃ។
នៅជាន់ទី 3 ដែលព័ទ្ធជុំវិញដោយទេសភាពដ៏ស្រស់បំព្រងគឺជាកន្លែងផ្តល់ភាពស្រស់ស្រាយ អមជាមួយកញ្ចុះ និងកន្លែងអង្គុយលេងសម្រាកលំហែកាយ។ ស្វែងយល់ពីកន្លែងសម្រាកដ៏ស្ងប់ស្ងាត់នេះ ដែលបម្រើអាហារសម្រន់ជាច្រើនប្រភេទ និងពិសាភេសជ្ជៈដ៏សម្បូរបែប។