Hyatt Regency Phnom Penh
សណ្ឋាគារ Hyatt Regency Phnom Penh មានទីតាំងស្ថិតនៅក្នុងបេះដូងនៃទីក្រុងភ្នំពេញ។ ភ្ញៀវកិត្តិយសទាំងអស់អាចដើរពីសណ្ឋាគារទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិកម្ពុជា វត្តប្រាក់ និងមាត់ទន្លេសាបក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
សហការីរបស់យើងខ្ញុំអាចនិយាយភាសាខ្មែរ អង់គ្លេស និងចិន។ ភ្ញៀវក៏អាចទទួលបានការគាំទ្រភាសាបន្ថែមជាមួយសហការីរបស់យើងខ្ញុំផងដែរ។
ជាធម្មតាភ្ញៀវរបស់យើងខ្ញុំរីករាយជាមួយនឹងទីតាំងរបស់យើងខ្ញុំ ដូចជាបារលើដំបូល អាងហែលទឹក ស្ប៉ា Jivapita ក្លឹបកម្សាន្ត Regency Club និងបារក្រោមដីរបស់យើងខ្ញុំ។
បាទ/ចាស៎។ បន្ទប់ភ្ញៀវ និងបន្ទប់ស្វីតដ៏ធំទូលាយរបស់យើង កន្លែងទទួលទានអាហារ មជ្ឈមណ្ឌលហាត់ប្រាណ សេវាបោកគក់ និងទីតាំងកណ្តាលទីក្រុង ធ្វើឱ្យសណ្ឋាគារនេះក្លាយជាជម្រើសដ៏ល្អសម្រាប់ការស្នាក់នៅរយៈពេលវែង។
ភាពប្រណីតទំនើបរបស់សណ្ឋាគារនេះ រួមជាមួយនឹងបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ភ្ញៀវទាំងអស់ត្រូវបានស្វាគមន៍នៅអគារប្រវត្តិសាស្ត្រ ដែលដើមឡើយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1900។
បាទ/ចាស៎។ សណ្ឋាគាររបស់យើងផ្តល់ជូននូវជម្រើសម៉ឺនុយជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបបអាហារចម្រុះ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវម្នាក់ៗ រួមទាំងមុខម្ហូបបួស និងម្ហូបគ្មានស្រូវសាលី។ យើងសូមលើកទឹកចិត្តអ្នកឱ្យជូនដំណឹងដល់ក្រុមការងាររបស់យើងអំពីតម្រូវការជាក់លាក់ណាមួយ (ដូចជា អាឡែស៊ី ឬតម្រូវការសាសនា) ដើម្បីឱ្យយើងអាចធានាបាននូវបទពិសោធន៍ទទួលទានអាហារដ៏សមរម្យ និងរីករាយក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នក។
យើងខ្ញុំមិនមានសេវាថែទាំកុមារ ឬសេវាមើលថែក្មេងទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ Concierge របស់យើងខ្ញុំរីករាយក្នុងការណែនាំលោកអ្នកអំពីអ្នកផ្តល់សេវាមើលថែក្មេងដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងទីក្រុងភ្នំពេញ។
បាទ/ចាស។ ក្រុមការងារ របស់សណ្ឋាគារយើងខ្ញុំ រីករាយក្នុងការជួយសម្របសម្រួលការស្នាក់នៅរបស់លោកអ្នក ដោយផ្តល់នូវការណែនាំអំពីគោលដៅទេសចរណ៍ក្នុងតំបន់ ការរៀបចំមធ្យោបាយធ្វើដំណើរ ព័ត៌មានអំពីកន្លែងទស្សនានានា ការកក់ភោជនីយដ្ឋាន ព្រមទាំងសំណើផ្សេងៗដែលទាក់ទងនឹងការធ្វើដំណើរ ដើម្បីធានាបាននូវបទពិសោធន៍ស្នាក់នៅប្រកបដោយផាសុកភាព និងភាពរលូន។
បាទ/ចាស។ សណ្ឋាគារយើងខ្ញុំផ្តល់ជូនសេវាកម្មបោកគក់ និងសម្អាតសម្ងួត សម្រាប់ទាំងភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារ និងភ្ញៀវខាងក្រៅ ដើម្បីផ្តល់ភាពងាយស្រួល និងការថែទាំសម្លៀកបំពាក់ប្រកបដោយគុណភាព។
សណ្ឋាគារមានផ្តល់ជូននូវជម្រើសនៃការទទួលទានអាហារដ៏សម្បូរបែប រួមមាន Market Café Restaurant & Lounge, FiveFive Rooftop Bar & Lounge, Metropole Underground និងសេវាកម្មទទួលទានអាហារក្នុងបន្ទប់ ដើម្បីបំពេញតាមចំណង់ចំណូលចិត្ត និងភាពងាយស្រួលរបស់ភ្ញៀវ។
បាទ/ចាស។ ភ្ញៀវអាចទទួលបានសិទ្ធិប្រើប្រាស់ Regency Club និងអត្ថប្រយោជន៍ពិសេសផ្សេងៗ ដោយផ្អែកលើប្រភេទបន្ទប់ដែលបានកក់។ ភ្ញៀវដែលបានកក់ប្រភេទបន្ទប់ Club Room ឬ Suite ដែលរួមបញ្ចូលសិទ្ធិប្រើប្រាស់ Regency Club នឹងអាចរីករាយជាមួយសេវាកម្ម និងអត្ថប្រយោជន៍ផ្តាច់មុខជាច្រើន។
បាទ/ចាស។ មិនថាជាខួបកំណើត ខួបអាពាហ៍ពិពាហ៍ ក្រេបទឹកឃ្មុំ ឬឱកាសដ៏មានអត្ថន័យផ្សេងៗនោះទេ ក្រុមការងាររបស់យើងខ្ញុំរីករាយក្នុងការជួយរៀបចំបទពិសោធន៍ផ្ទាល់ខ្លួន និងការរៀបចំពិសេសនានា ដើម្បីអបអរសាទរគ្រប់ពេលវេលាដ៏សំខាន់របស់លោកអ្នក។ ចាប់ពីកាដូស្វាគមន៍ពិសេស រហូតដល់ការរៀបចំដែលសមស្របតាមឱកាសនីមួយៗ យើងខ្ញុំខិតខំបង្កើតអនុស្សាវរីយ៍ដ៏មានន័យ និងគួរឱ្យចងចាំសម្រាប់ការស្នាក់នៅរបស់លោកអ្នក។
បាទ/ចាស សណ្ឋាគារទាំងមូលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវផាសុកភាពសម្រាប់ភ្ញៀវដែលមានពិការភាពរាងកាយ ដោយមានបំពាក់ផ្លូវជម្រាល ជណ្តើរយន្ត និងបរិក្ខារស្របតាមស្តង់ដារ ADA នៅគ្រប់ទីកន្លែង។
បាទ/ចាស សណ្ឋាគាររបស់យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវបរិក្ខារ និងសេវាកម្មដែលងាយស្រួលប្រកបដោយបរិយាបន្ន ដើម្បីធានាបាននូវផាសុកភាពសម្រាប់ភ្ញៀវដែលមានពិការភាពរាងកាយ។
បាទ/ចាស យើងមានរៀបចំបន្ទប់គេងពិសេសដែលងាយស្រួលប្រើប្រាស់សម្រាប់ភ្ញៀវដែលមានពិការភាពរាងកាយ។
បាទ/ចាស ទីធ្លាសាធារណៈទាំងអស់ក្នុងសណ្ឋាគារត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការប្រើប្រាស់រទេះរុញបានយ៉ាងរលូន។
បាទ/ចាស។ សណ្ឋាគារយើងខ្ញុំមានអាងហែលទឹកក្រៅ ដែលមានទីតាំងស្ថិតនៅជាន់ទី ៣ ជាទីកន្លែងដ៏ល្អសម្រាប់ការសម្រាកលំហែកាយ ភ្ញៀវអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងពន្លឺធម្មជាតិ ខណៈពេលគយគន់ទេសភាពបៃតងជុំវិញ។ បរិយាកាសដ៏ស្ងប់ស្ងាត់ និងស្រស់ស្រាយនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវពេលវេលានៃការសម្រាកលំហែកាយក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងផាសុកភាព ក្នុងអំឡុងពេលស្នាក់នៅ។
បាទ/ចាស។ មជ្ឈមណ្ឌលហាត់ប្រាណរបស់សណ្ឋាគារយើងខ្ញុំត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ សម្រាប់ការហាត់ប្រាណគ្រប់ប្រភេទ រួមមានការហាត់ប្រាណពង្រឹងកម្លាំងបេះដូង ការហាត់លើកទម្ងន់ដើម្បីពង្រឹងសាច់ដុំ និងការហាត់ប្រាណបែបសេរី ដើម្បីជួយឱ្យលោកអ្នកបន្តទម្លាប់នៃការថែរក្សាសុខភាពបានយ៉ាងងាយស្រួលក្នុងអំឡុងពេលស្នាក់នៅ។
បាទ/ចាស។ Jivapita Spa ដែលមានទីតាំងនៅជាន់ទី ៣ ផ្តល់ជូននូវកម្មវិធីថែរក្សាសុខុមាលភាព និងការសម្រាកលំហែកាយជាច្រើនប្រភេទ។ ភ្ញៀវអាចរីករាយជាមួយការម៉ាស្សាដែលត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយបន្ធូរភាពនឿយហត់ ស្ដារថាមពល និងបង្កើនអារម្មណ៍ស្រស់ស្រាយដល់រាងកាយ និងចិត្ត។
បាទ/ចាស។ Hyatt Regency Phnom Penh មានទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនិងកម្មពិធីពិសេសចំនួន ៩ ដែលអាចសម្របបត់បែនទៅតាមប្រភេទ និងទំហំកម្មវិធីផ្សេងៗ។ ចាប់ពីកិច្ចប្រជុំអាជីវកម្ម សន្និសីទ សិក្ខាសាលា រហូតដល់ពិធីជប់លៀង ពិធីមង្គលការ និងការប្រារព្ធឱកាសដ៏មានអត្ថន័យផ្សេងៗ ក្រុមការងាររបស់យើងខ្ញុំនឹងយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិត ដើម្បីបង្កើតបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ និងគួរឱ្យចងចាំសម្រាប់ភ្ញៀវគ្រប់រូប។
បន្ទប់ស្នាក់នៅរបស់សណ្ឋាគារយើងខ្ញុំ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវផាសុកភាពទំនើប និងសេវាកម្មបរិក្ខារប្រកបដោយគុណភាពខ្ពស់ សម្រាប់ការស្នាក់នៅប្រកបដោយភាពងាយស្រួល និងរីករាយ។
បន្ទប់របស់យើងខ្ញុំផ្តល់ជូននូវទិដ្ឋភាពផ្សេងៗគ្នា។ ទិដ្ឋភាពនៃបន្ទប់នីមួយៗមានកំណត់ ដូច្នេះយើងមិនអាចធានានូវទិដ្ឋភាពជាក់លាក់ណាមួយបានទេ។ ប៉ុន្តែយើងខ្ញុំសូមលើកទឹកចិត្តភ្ញៀវ ឱ្យជូនដំណឹងមកយើងអំពីចំណង់ចំណូលចិត្តរបស់លោកអ្នកនៅពេលធ្វើការកក់។
បាទ/ចាស សណ្ឋាគារយើងខ្ញុំផ្តល់ជូនសេវាកម្មបម្រើអាហារនៅក្នុងបន្ទប់ 24 ម៉ោង ដើម្បីបំពេញតម្រូវការរបស់លោកអ្នកគ្រប់ពេលវេលា។ លោកអ្នកអាចរីករាយជាមួយមុខម្ហូប និងភេសជ្ជៈដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយអនុញ្ញាតឱ្យលោកអ្នករីករាយជាមួយបទពិសោធន៍ទទួលទានអាហារក្នុងបន្ទប់ស្នាក់នៅបានគ្រប់ពេលវេលា ទាំងថ្ងៃ និងយប់។
បាទ/ចាស យើងខ្ញុំមានផ្តល់ជូនទាំងគ្រែទារក និងគ្រែបន្ថែម។ យើងខ្ញុំសូមណែនាំឱ្យភ្ញៀវជូនដំណឹងជាមុន ដើម្បីឱ្យក្រុមការងាររៀបចំជូនបានទាន់ពេលវេលា ព្រោះសេវាកម្មនេះអាស្រ័យលើភាពមានស្រាប់នៅពេលស្នាក់នៅ។
បាទ/ចាស។ សណ្ឋាគារយើងខ្ញុំផ្តល់ជូនកន្លែងចតយានយន្តដោយឥតគិតថ្លៃសម្រាប់ភ្ញៀវដែលមកប្រើប្រាស់សេវាកម្ម និងស្នាក់នៅក្នុងសណ្ឋាគារ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងអំឡុងពេលស្នាក់នៅ។
សណ្ឋាគារ Hyatt Regency Phnom Penh ស្ថិតនៅចម្ងាយប្រមាណពី ៣០ ទៅ ៤០ នាទីដោយរថយន្តពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយអាស្រ័យលើស្ថានភាពចរាចរណ៍នៅពេលធ្វើដំណើរ។
បាទ/ចាស។ សណ្ឋាគារយើងខ្ញុំអាចជួយរៀបចំសេវាកម្មមធ្យោបាយធ្វើដំណើរ ទៅ និងមកពីអាកាសយានដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួល និងផាសុកភាពជូនលោកអ្នកក្នុងអំឡុងពេលធ្វើដំណើរ។ ភ្ញៀវអាចទាក់ទងក្រុមការងារ របស់យើងខ្ញុំជាមុន ដើម្បីរៀបចំសេវាកម្មនេះ។
បាទ/ចាស។ ទីតាំងដ៏ល្អរបស់ Hyatt Regency Phnom Penh ផ្តល់ភាពងាយស្រួលដល់ភ្ញៀវក្នុងការស្វែងយល់ពីគោលដៅវប្បធម៌ និងប្រវត្តិសាស្ត្រដ៏លេចធ្លោរបស់រាជធានីភ្នំពេញដោយថ្មើរជើង។ ព្រះបរមរាជវាំង សារមន្ទីរជាតិកម្ពុជា និងតំបន់មាត់ទន្លេ ស្ថិតនៅចម្ងាយមិនឆ្ងាយពីសណ្ឋាគារ ដែលអនុញ្ញាតឱ្យភ្ញៀវរីករាយជាមួយការដើរកម្សាន្ត និងស្វែងរកសម្រស់នៃទីក្រុងបានយ៉ាងងាយស្រួល និងប្រកបដោយផាសុកភាព។
បាទ/ចាស។ សណ្ឋាគារយើងខ្ញុំផ្តល់ជូនសេវា Wi‑Fi ឥតគិតថ្លៃនៅទូទាំងបរិវេណសណ្ឋាគារ ដើម្បីឱ្យភ្ញៀវអាចភ្ជាប់ទំនាក់ទំនង បំពេញការងារ និងកម្សាន្តលើប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល។
បាទ/ចាស។ ដើម្បីផ្តល់នូវបទពិសោធន៍ស្នាក់នៅកាន់តែងាយស្រួល Hyatt App អនុញ្ញាតឱ្យភ្ញៀវគ្រប់គ្រងការកក់បន្ទប់ ចុះឈ្មោះចូលស្នាក់នៅ និងភ្ជាប់ទៅកាន់សេវាកម្មផ្សេងៗរបស់សណ្ឋាគារបានដោយងាយស្រួល តាមរយៈទូរសព្ទដៃរបស់ខ្លួន។
យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវគ្រួសារទាំងអស់ យើងខ្ញុំក៏មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវសេវាកម្ម និងបទពិសោធន៍ជាច្រើនសម្រាប់គ្រួសារផងដែរ។
សម្រាប់ភ្ញៀវគ្រប់រូបដែលស្នាក់នៅជាមួយយើងខ្ញុំជាលក្ខណៈគ្រួសារ ក៏អាចរីករាយជាមួយកន្លែងស្នាក់នៅដ៏ធំទូលាយផងដែរ រួមទាំងបន្ទប់ភ្ជាប់ និងបន្ទប់រ៉ូយ៉ាល់ស្វីតពីរបន្ទប់គេង ដែលផ្តល់នូវផាសុកភាព និងភាពងាយស្រួលសម្រាប់ឪពុកម្តាយដែលធ្វើដំណើរជាមួយកុមារ។
សម្រាប់ភ្ញៀវវ័យក្មេងក៏អាចរីករាយជាមួយម៉ឺនុយកុមារនៅភោជនីយដ្ឋានរបស់យើងផងដែរ ខណៈពេលដែលយើងខ្ញុំផ្តល់ជូនគ្រែទារកដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះមានចំនួនកំណត់។
បាទ/ចាស៎។ សណ្ឋាគារក៏សមរម្យសម្រាប់ភ្ញៀវដែលមកជាក្រុម ដូចជាភ្ញៀវវិស្សមកាល ភ្ញៀវសាជីវកម្ម ភ្ញៀវរដ្ឋាភិបាល ភ្ញៀវអាពាហ៍ពិពាហ៍ និងការជួបជុំគ្រួសារ។
នៅទីនេះ យើងខ្ញុំផ្តល់ជូននូវជម្រើសអាហារដែលសមស្របសម្រាប់កុមារ។ យើងខ្ញុំក៏អាចរៀបចំអាហារដោយផ្អែកលើចំណង់ចំណូលចិត្តរបស់កុមារផងដែរ។ ការផ្តល់ជូននេះអាចរកបានសម្រាប់ការស្នើសុំជាមុនតែប៉ុណ្ណោះ។
កុមារអាយុក្រោម 12 ឆ្នាំត្រូវបានស្វាគមន៍ឱ្យចែករំលែកគ្រែដែលមានស្រាប់ជាមួយឪពុកម្តាយរបស់ពួកគេ។
ប្រសិនបើតម្លៃបន្ទប់របស់អ្នករួមបញ្ចូលអាហារពេលព្រឹក កុមារអាយុក្រោម 12 ឆ្នាំដែលចែករំលែកគ្រែជាមួយឪពុកម្តាយរបស់ពួកគេនឹងទទួលបានអាហារពេលព្រឹកឥតគិតថ្លៃ។
ការរួមបញ្ចូលនេះត្រូវបានកំណត់ចំពោះកុមារម្នាក់សម្រាប់បន្ទប់ស្តង់ដារ ឬកុមារពីរនាក់សម្រាប់ប្រភេទបន្ទប់ Deluxe និងប្រភេទបន្ទប់ខ្ពស់ជាងនេះ។
ដើម្បីសម្រួលដល់គ្រួសារដែលមានកូនតូចៗ ឬទារក គ្រែទារកក៏មានផងដែរតាមការស្នើសុំ។
បាទ/ចាស។ Hyatt Regency Phnom Penh មានទីតាំងស្ថិតនៅចំកណ្តាលតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវក្នុងការស្វែងយល់ពីគោលដៅទេសចរណ៍ល្បីៗជាច្រើន។ ភ្ញៀវអាចដើរទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិកម្ពុជា និងមាត់ទន្លេ បានយ៉ាងងាយស្រួល។ ចំណែកផ្សារធំថ្មី និងវត្តភ្នំ មានចម្ងាយត្រឹមប្រមាណ ៥ ទៅ ១០ នាទីប៉ុណ្ណោះដោយតាក់ស៊ី ឬតុកតុក។
បាទ/ចាស។ ក្រុមការងារ របស់យើងខ្ញុំរីករាយក្នុងការជួយលោកអ្នកស្វែងយល់ពីទីក្រុងភ្នំពេញ តាមរយៈការណែនាំអំពីគោលដៅទេសចរណ៍ វប្បធម៌ និងកន្លែងគួរឱ្យចាប់អារម្មណ៍នានាក្នុងតំបន់។ ក្រុមការងារក៏អាចជួយសម្របសម្រួល និងរៀបចំការធ្វើដំណើរ ដើម្បីឱ្យលោកអ្នករីករាយជាមួយបទពិសោធន៍ទស្សនាទីក្រុងប្រកបដោយភាពងាយស្រួល និងរលូន។
បាទ/ចាស។ ដោយស្ថិតនៅចំកណ្តាលតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នៃរាជធានីភ្នំពេញ ភ្ញៀវអាចស្វែងយល់ពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា តាមរយៈការទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិកម្ពុជា ដែលសុទ្ធសឹងជាទីតាំងដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ខ្មែរ។ ភ្ញៀវក៏អាចដើរកម្សាន្តតាមបណ្តោយមាត់ទន្លេ ស្វែងរករសជាតិនៃជីវភាពក្នុងតំបន់ និងទទួលយកបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ទីក្រុងភ្នំពេញផងដែរ។
ភ្ញៀវអាចស្វែងយល់ពីរសជាតិពិសេសនៃម្ហូបខ្មែរ តាមរយៈមុខម្ហូបប្រពៃណីដ៏ពេញនិយមជាច្រើន ដូចជា អាម៉ុកត្រី ឡុកឡាក់សាច់គោ ការីខ្មែរ និងនំបញ្ចុក ។ បន្ថែមពីនេះ កម្ពុជាក៏សម្បូរទៅដោយផ្លែឈើស្រស់ៗតាមរដូវ ដែលផ្តល់នូវរសជាតិប្លែក និងជាផ្នែកមួយនៃបទពិសោធន៍ម្ហូបអាហារក្នុងស្រុក។
បាទ/ចាស។ Hyatt Regency Phnom Penh គឺជាសណ្ឋាគារលំដាប់ប្រណីតដំបូងគេមួយក្នុងរាជធានីភ្នំពេញ ដែលស្វាគមន៍ភ្ញៀវឱ្យអាចនាំយកសត្វចិញ្ចឹមជាទីស្រឡាញ់មកស្នាក់នៅជាមួយបាន។
សម្រាប់ការស្នាក់នៅជាមួយសត្វចិញ្ចឹម មានការគិតថ្លៃ ៥០++ ដុល្លា ក្នុងមួយសត្វចិញ្ចឹម ក្នុងមួយយប់។
បាទ/ចាស។ ដើម្បីធានាបាននូវផាសុកភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទាំងអស់ សណ្ឋាគារកំណត់ឱ្យសត្វចិញ្ចឹមនីមួយៗមានទម្ងន់មិនលើសពី ១៥ គីឡូក្រាម។ ក្នុងករណីមានសត្វចិញ្ចឹមច្រើនជាងមួយ ទម្ងន់សរុបរួមគ្នាមិនត្រូវលើសពី ២៧ គីឡូក្រាមឡើយ។ សម្រាប់ព័ត៌មានបន្ថែម ឬតម្រូវការពិសេស សូមទាក់ទងក្រុមការងាររបស់យើងខ្ញុំដោយផ្ទាល់។
ភ្ញៀវអាចនាំសត្វចិញ្ចឹមបានរហូតដល់ ២ ក្នុងមួយបន្ទប់។ សម្រាប់ការស្នាក់នៅ
ម៉ោងចូលស្នាក់នៅ ចាប់ផ្តើមពីម៉ោង ២:០០ រសៀល ហើយម៉ោងចាកចេញ គឺត្រឹមម៉ោង ១២:០០ ថ្ងៃត្រង់។ សូមផ្ទៀងផ្ទាត់ឡើងវិញនៅពេលធ្វើការកក់បន្ទប់។
បាទ/ចាស៎។ ភ្ញៀវអាចទុកវ៉ាលីដោយឥតគិតថ្លៃ។
ផ្នែកទទួលភ្ញៀវ របស់យើងខ្ញុំ បើកបម្រើសេវាកម្ម ២៤ ម៉ោងលើ ២៤ ម៉ោង ដូច្នេះ ភ្ញៀវអាចមកដល់សណ្ឋាគារនៅពេលយប់ជ្រៅបាន។
មាន! ក្រុមការងារសណ្ឋាគារតែងតែផ្តល់អាទិភាពក្នុងការការពារបរិស្ថានរបស់យើង និងអនុវត្តគំនិតផ្តួចផ្តើមការពារបរិស្ថាន ដោយកាត់បន្ថយការបង្កើតសំរាម និងកាត់បន្ថយការប្រើប្រាស់ថាមពល។
គោលការណ៍នៃការលុបចោលការកក់បន្ទប់ អាចខុសៗគ្នាទៅតាមប្រភេទនិងតម្លៃរបស់បន្ទប់ និងប្រភេទនៃការកក់បន្ទប់ដែលលោកអ្នកបានជ្រើសរើស។
បាទ/ចាស៎។ បន្ទប់ភ្ញៀវ និងតំបន់ខាងក្នុងទាំងអស់របស់សណ្ឋាគារ គឺជាកន្លែងហាមឃាត់ការជក់បារី។ សម្រាប់តំបន់ជក់បារីគឺនៅជាន់ផ្ទាល់ដី និងជាន់ទីបី។