
សូមស្វាគមន៍មកកាន់បទពិសោធន៍ដ៏ផ្តាច់មុខ ជាមួយនឹងការចូលប្រើប្រាស់ រីជិនស៊ី ក្លឹប ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃ រ៉ូយ៉ាល់ វីឡា។ ដោយត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងបញ្ចូលយ៉ាងសមស្របទៅក្នុងស្ថាបត្យកម្មដើមរបស់រ៉ូយ៉ាល់ វីឡា THE ATTIC គឺជាកន្លែងសម្រាកដ៏ស្ងប់ស្ងាត់ និងមានឯកជនភាពខ្ពស់ សម្រាប់ភ្ញៀវសមាជិករបស់យើង។
ជាមួយនឹងសេវាកម្មផ្ទាល់ខ្លួន ភេសជ្ជៈ និងអាហារសម្រន់ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបរិយាកាសដ៏ស្ងប់ស្ងាត់ និងប្រណិត រីជិនស៊ី ក្លឹប ធានាឱ្យការស្នាក់នៅរបស់ភ្ញៀវមានភាពផាសុខភាពដោយគ្មានការរំខាន និងពោរពេញដោយបទពិសោធន៍ដ៏មានតម្លៃ។

អាហារពេលព្រឹកប្រចាំថ្ងៃ
ផ្តល់ជូននៅភោជនីយដ្ឋាន MARKET CAFÉ (ជាន់ទី១)
ថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ៖ ម៉ោង ៦:០០ ព្រឹក – ១០:០០ ព្រឹក
ថ្ងៃសៅរ៍ ដល់ ថ្ងៃអាទិត្យ៖ ម៉ោង ៦:៣០ ព្រឹក – ១០:៣០ ព្រឹក
អាហារសម្រន់ពេលរសៀល
ផ្តល់ជូននៅ THE ATTIC (រ៉ូយ៉ាល់ វីឡា ជាន់ទី២)
រៀងរាល់ថ្ងៃ៖ ម៉ោង ៣:០០ រសៀល – ៤:០០ រសៀល
អាហារសម្រន់ពេលល្ងាច
ផ្តល់ជូននៅ THE ATTIC (រ៉ូយ៉ាល់ វីឡា ជាន់ទី២)
រៀងរាល់ថ្ងៃ៖ ម៉ោង ៥:៣០ ល្ងាច – ៧:៣០ យប់

ធ្លាប់ជាអតីតព្រះរាជដំណាក់ដ៏ខ្ពង់ខ្ពស់របស់អង្គម្ចាស់ និងព្រះនាង នាពេលកន្លងមក បច្ចុប្បន្ន រ៉ូយ៉ាល់ វីឡា បានក្លាយជាបេះដូងដ៏កក់ក្ដៅនៃសាលទទួលភ្ញៀវរបស់សណ្ឋាគារ ដែលជាទីប្រសព្វរវាងប្រវត្តិសាស្ត្រ បដិសណ្ឋារកិច្ច និងមរតកវប្បធម៌ ប្រកបដោយភាពថ្លៃថ្នូរ។
តាមរយៈការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់នូវរចនាបថស្ថាបត្យកម្ម ដែលរួមបញ្ចូលគ្នារវាងសិល្បៈខ្មែរ និងបារាំង រូបរាងខាងក្រៅនៃវីឡានេះបានឆ្លុះបញ្ចាំងពីមរតកសិល្បៈហ្លួងរបស់កម្ពុជា ហើយផ្តល់ជូនភ្ញៀវកិត្តិយសនូវអារម្មណ៍នៃឧត្តមភាព ចាប់តាំងពីវិនាទីដំបូងនៃការមកដល់។

ជាមួយនឹងប្រវត្តិសាស្ត្រដែលមានអាយុកាលជាងមួយសតវត្សរ៍ រ៉ូយ៉ាល់ វីឡា គឺជាសក្ខីភាពនៃភាពស្ងប់សុខ និងភាពថ្លៃថ្នូរដ៏ឥតកាលកំណត់។ តុល្យភាពនៃរចនាបថស្ថាបត្យកម្មដ៏ទន់ភ្លន់ ដែលពោរពេញដោយពន្លឺធម្មជាតិ និងភាពប្រណីតដ៏មានឥទ្ធិពល បានបង្កើតនូវវត្តមានមួយដែលទាក់ទាញភ្ញៀវឲ្យសម្រាក និងចំណាយពេលវេលាជាមួយនឹងសោភ័ណភាពដ៏ស្ថិតស្ថេរមិនចេះសាបសូន្យ។
ស្ថិតនៅចំកណ្ដាលបេះដូងដ៏រស់រវើកនៃរាជធានីភ្នំពេញ រ៉ូយ៉ាល់ វីឡា ដ៏វិសេសវិសាលតាំងពីសម័យអាណានិគមនេះ ធ្លាប់ជាព្រះរាជដំណាក់របស់ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះបុគ្គលដ៏ឧត្តុង្គឧត្តមក្នុងការលះបង់ និងអភិរក្សសិល្បៈទស្សនីយភាពដ៏សក្ដិសិទ្ធិរបស់ប្រទេសកម្ពុជា រួមមាន របាំព្រះរាជទ្រព្យ និង របាំអប្សរា ដ៏វិសេសវិសាល។
បច្ចុប្បន្ននេះ រ៉ូយ៉ាល់ វីឡា បានរួមបញ្ចូលគ្នានូវមរតកប្រវត្តិសាស្ត្រ ជាមួយនឹងភាពស៊ីវិល័យនៃសម័យទំនើប ដើម្បីផ្តល់ជូនភ្ញៀវកិត្តិយសនូវបទពិសោធន៍ដែលចាក់គ្រឹះលើវប្បធម៌ ផាសុកភាព និងភាពប្រណីតក្នុងកម្រិតខ្ពស់។

បង្កើនបទពិសោធន៍នៃការស្នាក់នៅរបស់លោកអ្នក ជាមួយជម្រើសបន្ទប់ក្លឹប និងបន្ទប់ស្វីតរបស់យើង ដែលរួមបញ្ចូលនូវឯកសិទ្ធិក្នុងការចូលប្រើប្រាស់ រីជិនស៊ី ក្លឹប។ រចនាឡើងសម្រាប់ភ្ញៀវធ្វើដំណើរដែលផ្តល់តម្លៃដល់ភាពផាសុកភាពក្នុងកម្រិតខ្ពស់ និងសេវាកម្មយកចិត្តទុកដាក់ បន្ទប់ស្នាក់នៅទាំងនេះផ្តល់ជូននូវកម្រិតបន្ថែមនៃឯកជនភាព ភាពប្រណីត និងភាពងាយស្រួលលើសពីការរំពឹងទុក។